បាត់ដំបងៈ នៅរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ មានករណីបុរស២នាក់ បានត្រឡប់មកពីធ្វើការវិញ ក៏អស់កម្លាំងបានទាញដបថ្នាំបាញ់ស្មៅ ស្មានតែដបស្រា យកមកផឹក បណ្តាលឲ្យពុលស្លាប់ទាំងពីរនាក់ យ៉ាងអាណោចអធ័ម បង្កការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
សពជនរងគ្រោះទាំងពីរនាក់ទី១-ឈ្មោះ ពត សែន អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកម្មករ ,ទី២-ឈ្មោះ ពត ផានិត អាយុ២៧ឆ្នាំ មុខរបរកម្មករ ។ សាកសពជនរងគ្រោះទាំងពីរនាក់រស់នៅភូមិ-ឃុំ កើតហេតុ។
សាកសពត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់