ព័ត៌មានជាតិ

ករណីបុរសកម្មករជនជាតិវៀតណាមម្នាក់ដេកស្លាប់ នៅស្រុកគិរីសាគរ

កោះកុង:​ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ
ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០​ វេលាម៉ោង៧:០០នាទីយើងទទួលព័ត៌មាន ពីឈ្មោះ ទូច សាន់ ភេទប្រុស អាយុ ៤៦ឆ្នាំ មានករណី មនុស្សដេកស្លាប់ នៅចំណុចផ្ទះ​ ជីម សារុំ ដែលកំពុងសាងសង់ ស្ថិតក្នុងភូមិតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ។

សពឈ្មោះ យី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិ​វៀតណាម មុខរបរកម្មករ មកពីភ្នំពេញ តាមការបំភ្លឺ របស់ឈ្មោះទូច សាន់ ថាឈ្មោះយី ពេលយប់មុនពេលចូលដេកបានផឹកស្រា លុះដល់ព្រឹកពុំឃើញក្រោក ឈ្មោះ ទូច សាន់ បានទៅដាស់ទើបដឹងថាស្លាប់ ។

ករណីនេះកម្លាំងជំនាញ សហការ ជាមួយពេទ្យមណ្ឌលសុខភាព និងអាជ្ញាធរ ភូមិ ឃុំ ចុះធ្វើការពិនិត្យ ឃើញថាសពបានស្លាប់ដោយសារ គាំងបេះដូង(ខ្យល់គរ) ។

បច្ចុប្បន្នសាកសពរក្សាទុកនៅវត្តកម្លាំងយើងនឹងអាជ្ញាធរ ឃុំ កំពុងធ្វើការស្រាវជ្រាវរកសាច់ញ្ញាតិដើម្បីមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់