ព័ត៌មានជាតិ

ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តពីរគ្រឿងបុកនិងកិនពីលើបណ្តាលអោយស្លាប់ភ្លាមមួយរំពិច

កណ្តាល: ភ្នាក់ងារ Post News បានឲ្យដឹងថា កាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី ២៦ ខែ មីនា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចន្លោះគីឡូមែតលេខ២៥និង២៦ ស្ថិតក្នុងភូមិ កោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះរបួសធ្ងន់រហូតដល់ស្លាប់មានឈ្មោះ ឆោម សៅម៉ាច ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅភូមិកោះរការ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ ធ្វើដំណើរឆ្លងផ្លូវ ពីលិចទៅកើត បណ្ដាលឲ្យរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ដែលធ្វើដំណើរពី ជើង ទៅត្បូង បានបើកមកបុក មនុស្ស ឆ្លងផ្លូវខាងលើបណ្ដាលឲ្យដួលនៅលើទ្រូងផ្លូវ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាកស្តារិចពណ៌សក្រហម គ្មានផ្លាកលេខ (ជារថយន្តសង្គ្រោះរបស់ភូមិភាគ២ ក្រសួងកាពារជាតិ) ធ្វើដំណើរពីជើងទៅត្បូង ហើយបានមកកិនបន្ថែមបណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។ ចំណែករថយន្តបានរត់ទៅឈប់ចតនៅមន្ទីរពេទ្យរុស្សីុ ។

បច្ចុប្បន្នសមត្ថកិច្ចបានយករថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើកំណត់ហេតុនិងកសាងសំណុំរឿងតាមនិតិវិធី ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់