ព័ត៌មានជាតិ

ដំណឹងបាត់កូន! បើបងប្អូនប្រទះឃើញ សូមផ្តល់ដំណឹងឲ្យឪពុកម្តាយដឹងផង!…..

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋនៅមូលដ្ឋាន បានមករាយការណ៍ប្រាប់ថា គាត់បានបាត់កូនប្រុសម្នាក់ ឈ្មោះ ហួត ស៊ីផល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន បានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ជិះម៉ូតូម៉ាកហុងដាទ្រីមសេ១២៥ ពណ៌ខ្មៅ មិនចាំផ្លាកលេខ មួយគ្រឿងទៅជាមួយ បើបងប្អូនណាបានឃើញឈ្មោះដូចខាងលើ ដែលមានភិនភាគក្នុងរូបថតនេះ សូមមេត្តាជួយផ្ដល់ព័ត៌មាន ដល់ក្រុមគ្រួសាររបស់គាត់ តាមរយ:ទូរស័ព្ទលេខ ០១២ ៥៦៣០១២ និង លេខ ០៧០ ៥៦៣០១២ ៕

មតិយោបល់