បុរសម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងក្រុមហ៊ុនថ្នាំដុសធ្មេញ Closeup បន្ទាប់ពីគាត់ប្រើប្រាស់ផលិតផលនេះអស់រយៈពេល ៧ ឆ្នាំកន្លងមកហើយតែមិនបានទទួលលទ្ធផលដូចការផ្សព្វផ្សាយរបស់ក្រុមហ៊ុនសោះសូម្បីតែការថើបមួយខ្សឺតពីមនុស្សស្រី។
បើយោងតាមប្រភពព័ត៌នានាបានឲ្យដឹងថាបុរសរូបនោះមានឈ្មោះ Athony Olatunfe អាយុ ២៦ ឆ្នាំជាជនជាតិនីហ្សេរីយ៉ា បានឃើញការផ្សព្វផ្សាយរបស់ក្រុមហ៊ុន CloseUp នៅលើកញ្ចក់ទូរទស្សន៍។ ពាណិជ្ចកម្មនោះបង្ហាញថាថ្នាំដុសធ្មេញ CloseUp មានប្រសិទ្ធិភាពខ្ពស់អាចធ្វើឱ្យដង្ហើមស្រស់ថ្លា បំបាត់ក្លិនមាត់ ធ្វើឲ្យស្រីចូលចិត្ត។ ទោះបីជាយ៉ាងណាលោក Olatunfe ទទួលលទ្ធផលផ្ទុយពីការផ្សាយពាណិជ្ចកម្មទៅវិញ សូម្បីតែការស្វែងរកមិត្តស្រីម្នាក់មកថើបលោកមួយខ្សឺតក៏មិនបានផង។
បន្ទាប់ពីការគាំទ្រផលិតផលនេះអស់រយៈពេល ៧ ឆ្នាំ ទីបំផុតលោក Olatunfe បានសម្រេចចិត្តដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Unilever Nigeria Limited ដែលហៅកាត់ថា (UNL) ដែលជាម្ចាស់ផលិតផលថ្នាំដុសធ្មេញ CloseUp។ លោក Olatunfe បាននិយាយទៀតថា គាត់បានធ្វើតាមការណែនាំរបស់ក្រុមហ៊ុនទាំងអស់សង្ឃឹមថានឹងទទួលបានលទ្ធផលដូចបុរសម្នាក់ដែលនៅក្នុងការផ្សព្វផ្សាយតាមកញ្ចក់ទូរទស្សន៍ ប៉ុន្តែត្រូវបរាជ័យទាំងស្រុង ទើបសម្រេចចិត្តដាក់ពាក្យទៅក្រុមហ៊ុនចំពោះការផ្សព្វផ្សាយមិនពិត។ដោយឡែកនៅកម្ពុជា សម្រាប់ផលិតផលមួយនេះ ហាក់មិនសូវទទួលបានការចាប់អារម្មណ៍ប៉ុន្មានឡើយ ពីអតិថិជនផងដែរ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់