ព័ត៌មានជាតិ

ករណីម៉ូតូបុកគោយន្តពីក្រោយ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

កំពង់ស្ពឺ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បត៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩:៣០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៨៩~៩០ ចំណុចភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាង ម៉ូតូ និងគោយន្តកន្ត្រៃយ៍ បើកបរស្របទិសគ្នា ពីទិសខាងលិច ទៅទិសខាងកើត ។ មានម៉ូតូ ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរី០១៨ ពាក់ស្លាកលេខកំពង់ស្ពឺ1I-8917 បើកបរដោយឈ្មោះ វ៉ាន់ គាន់ ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាំងតាឡាត់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពងស្ពឺ (ពាក់មួកសុវត្ថិភាព) បើកបរក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុខាងលើ បានបុកគោយន្តមួយគ្រឿងម៉ាកគូបូតាពណ៌ក្រហមសណ្តោងរទេះ គ្មានបិតចំណាំងផ្លាត បុកចំកាងរទេះខាងឆ្វេងពីក្រោយ បណ្ដាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ និងខូចខាតម៉ូតូស្រាល ។ សពត្រូវបានសត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកគោយន្តក្រោយពេលគ្រោះថ្នាក់រួច មានគោលបំណងបើកបររត់ ប៉ុន្តែត្រូវនានប្រជាកាពារនិងពលរដ្ឋនៅជិតកន្លែងកើតហេតុឃាត់គោយន្តបានភ្លាមៗ ហើយអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ ។

ចំពោះវត្ថុតាងសមត្តកិច្ចបានយកទៅរក្សាទុកនៅអធិកានគរបាលស្រុកថ្ពងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់