ផ្ទះ ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿងប៉ះទង្គិចគ្នា របួសមនុស្ស ២នាក់ នៅក្រុងព្រះសីហនុ

0

ព្រះសីហនុ: កាលពីវេលាម៉ោង១២ និង៣០ នាទីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅលើផ្លូវ៨២១ ត្រង់ចំណុចផ្លូវចុះចំណោទអូរពី ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងប៉ះគ្នា។

រថយន្តបង្កដឹកឥដ្ឋការ៉ូ ចុះចំណោទដាច់ហ្រ្វាំង ជ្រុលទៅប៉ះរថយន្តធុនតូច១គ្រឿង រួចបន្តបុកចូលអគារកំពុងសាងសង់ បណ្តាលឲ្យ
របួសធ្ងន់២នាក់ ។

ជនរងគ្រោះទី១-ឈ្មោះ សេង ផាត ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកបើករថយន្ត និងទី២-ឈ្មោះ ធៀន ហ្វូចៃ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន អ្នករួមដំណើរ បានបញ្ជូនមកសង្គ្រោះ នៅគ្លីនិកមិត្តភាពឃ្លាំងលើ ក្នុងសង្កាត់១ ក្រុងព្រះសីហនុ៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.