ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីគប់និងវាយ បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះ ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ស្រាប់តែជនសង្ស័យជាមនុស្សញៀនថ្នាំខ្លាំងផង បានយកដុំថ្មគប់កញ្ចក់បង្អួចផ្ទះជនរងគ្រោះ បែក០១ផ្ទាំង និងយកដំបងឈើវាយម៉ូតូ ជនរងគ្រោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១BK-១១៥១ បណ្តាលឲ្យបែកក្បាំងម៉ូតូ។

ជនសង្ស័យឈ្មោះ ស៊ិន ឆៃយ៉ា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច ចុះទៅឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់