ព័ត៌មានជាតិ

ថ្មីចែស! ជនសង្ស័យជិះម៉ូតូឌុបចូលក្លឹបហាត់ប្រាណ ធ្វើសកម្មភាពលួចម៉ូតូ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ជនសង្ស័យម្នាក់ ជិះម៉ូតូឌុបមកហាត់ប្រាណក្នុងស្តាត ហើយឃើញជនរងគ្រោះ ដែលមកហាត់ប្រាណដែរនោះ ដាក់ សំបុត្រ ម៉ូតូម្ចាងទៀតចូលក្នុងកែប រួចដើរទៅហាត់ប្រាណ ក៏ធ្វើសកម្មភាពបើកកែបម៉ូតូ​លូកយកសំបុត្រ ហើយបម្រុង​ជិះចេញ តែត្រូវបានសន្តិសុខយាមម៉ូតូនៅស្តាត ឃើញសកម្មភាព ក៏ឃាត់ខ្លួន កាលពីវេលាម៉ោង១៨និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចកន្លែងផ្ញើម៉ូតូ ក្នុងស្តាតអូរឡាំពិច ផ្លូវ២១៧ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។

ជនសង្ស័យមានឈ្មោះ សៀន កុសល់ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុបទីលំនៅផ្ទះលេខ ៧៨៦ ផ្លូវលំ ភូមិដំណាក់ធំ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ហោ ចន្ទ័តារា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរមុខរបរយោធា ង ៧០ ស្នាក់នៅផ្ទះលេខ ៤០៤B ផ្លូវលេខ៨៧. RT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមដំណើររឿង ៖ នៅថ្ងៃខែទីកន្លែងកើតហេតុខាងលើ ជនសង្ស័យ បានជិះម៉ូតូឌុបមកស្តាត ដើម្បីហាត់ប្រាណ ពេលមកដល់ស្តាត បានចូលកន្លែង ផ្ញើម៉ូតូហើយបានឃើញជនរងគ្រោះ ជិះម៉ូតូC១២៥សេរីឆ្នាំ២០១៦ពាក់ស្លាកលេខ ភ្នំពេញ1CI. ១៤១៦ចូលមក កន្លែងផ្ញើម៉ូតូជនរងគ្រោះ បានកឹបសំបុត្រផ្ញើ ហើយក៏ទុកសំបុត្រនៅក្រោមកែបម៉ូតូ ហើយដើរទៅហាត់ប្រាណ ជនសង្ស័យ ក៏បានឃើញរួចចូលទៅធ្វើសកម្មភាព បង្ហើបកែបម៉ូតូរួចលួចយកសបុត្រផ្ញើហើយអូសយកម៉ូតូ ចេញមក តែត្រូវសន្តិសុខ ឃើញហើយចាប់ខ្លួនយកមកឲ្យសមត្ថកិច្ចតែម្តង។

សម្ភារដកហូតមាន ៖ ម៉ូតូ១គ្រឿង ម៉ាក C១២៥ ពណ៏ខ្មៅ សេរីឆ្នាំ២០១៦ស្លាកលេខភ្នំពេញ 1CI ១៤១៦ ដែលជារបស់ជនរងគ្រោះ យើងបានប្រគល់ឲ្យ ជនរងគ្រោះវិញហើយ។

ជនសង្ស័យ ពិនិត្យទឹកនោមស្វែងរកសារធាតុ (អវិជ្ជមានគ្មានសារធាតុញៀនទេ)។

បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ចាត់ការតាមនីតិវិធី៕

មតិយោបល់