ព័ត៌មានជាតិ

ស្រាបំផ្លាញអ្នក និងសង្គម! បុរសម្នាក់ផឹកស្រាស្រវឹង ដុតផ្ទះខ្លួនឯងកម្ទេចចោល នៅខេត្តកំពង់ធំ

កំពង់ធំ: នៅថ្ងៃអាទិត្យ៤រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទីមានករណីអគ្គិភ័យឆេះផ្ទះចំនួន ០១លើក ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ។
-ម្ចាស់ឈ្មោះ ឡាញ់ ផុន ភេទស្រី អាយុ ៤៩ឆ្នាំ
-ប្រភេទសំណង់: ផ្ទះធ្វើអំពីឈើ ទំហំ០៧មx០៨ម ដំបូលប្រក់ក្បឿង ជញ្ជាំងក្តា រនាបក្តា។
+ខូចខាត:
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ០៧មx០៨ម
-ប្រាក់រៀលចំនួន ២លានរៀល
-ប្រាក់បាតចំនួន ៨០០បាត
-ខ្សែកមាសចំនួន ០២ខ្សែស្មើ០៧ជី
-ខ្សែកផ្លាកទីនចំនួន ០២ខ្សែស្មើ០៩ជី
-កងដៃផ្លាកទីនចំនួន ០១កងស្មើ០១ជី
-ក្រវិលផ្លាកទីនចំនួន ០១គូស្មើ០១ជី
-ម៉ូតូចំនួន០១គ្រឿង
-រទេះគោ(កង់ឡាន)ចំនួន០១
-អង្ករចំនួន០១បេ
-ស្រូវចំនួន ៥បេ
-ធុងទឹកកកធំចំនួន០២
-ផ្ទាំងសូឡានិងអាគុយចំនួន០១
-ទូរទស្សន៍ចំនួន០១គ្រឿង
-ទូរស័ព្ទចំនួន ០២គ្រឿង
-សៀវភៅគ្រួសារ,សំបុត្រកំណើត,ប័ណ្ណក្រីក្រ
-និងសម្ភារ:ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។

មូលហេតុ៖ បណ្តាលមកពីឈ្មោះ សោម ចុង អាយុ ៤៩ឆ្នាំ ត្រូវជាប្តីផឹកស្រាស្រវឹងមានជំងឺសរសៃប្រសាទដុតផ្ទះខ្លួនឯង។

រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្តស្មើ និង១២ម៉ែត្រគុប រលត់ទាំងស្រុង
-កម្លាំងអន្តរាគមន៍ពន្លត់ចំនួន ១៩នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ កែ កញ្ចនា អធិការនគរបាលស្រុកកំពង់ស្វាយ៕

មតិយោបល់