ព័ត៌មានជាតិ

ភ្ញាក់ផ្អើលពេញវត្ត! អគ្គិភ័យឆេះកុដិលោក នៅខេត្តព្រៃវែង

ព្រៃវែង: ថ្ងៃអាទិត្យ ៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២០និង៣០ នាទីយប់ នៅចំណុចវត្តសុវណ្ណសាមគ្គី ហៅវត្តតាអេង ក្នុងភូមិអង្គរអង្គ ឃុំអង្គរអង្គ ស្រុកពាមជរ ខេត្តព្រៃវែង មានករណី អគ្គិភ័យឆេះកុដិចាស់ សង់ពីឈើ ទំហំ ៨ × ១២ សរុបជាទឹកប្រាក់អស់ប្រហែល ៤៥.០០០.០០០រៀល ។

មូលហេតុ៖ ប្រជាពលរដ្ឋអុចទៀនធូប ក្នុងថ្ងៃសូត្រមន្ត វេនកាន់បិណ្ឌភ្ជុំនេះបណ្តាលឲ្យឆេះ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ អាយុ ជីវិត មនុស្សទេ ។

ករណីអគ្គិភ័យខាងលើនេះ កម្លាំងជំនាញ អគ្គិភ័យ មិនបានចេញរថយន្តអគ្គិភ័យទេដោយផ្លូវមាន លក្ខណ: តូច ចង្អៀត ៕

មតិយោបល់