ភ្នំពេញៈ (ព័ត៌មានបឋម) នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩និង២៥នាទីព្រឹក មានករណីប្រទះឃើញស្រ្តីម្នាក់ បានដេកស្លាប់ជាប់នឹងរបងសំណង់ផ្ទះម្ចាស់មួយកន្លែង នៅខាងក្រោយមន្ទីរពេទ្យកាល់ម៉ែត បង្កការភ្ញាក់ផ្អើល កើតឡើង នៅតាមបណ្តោយផ្លូវលេខ៨០ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ករណីខាងលើនេះ សមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យ ។
មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដ ។
សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយបន្តនៅពេលក្រោយ ៕
មតិយោបល់