ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្សម្នាក់ស្លាប់ នៅស្រុកគិរីសាគរ

កោះកុង:ថ្ងៃទី 29/05/2023 វេលាម៉ោង 1:00 និង 30 នាទីរំលងអាធ្រាត នៅចំណុច ភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគីរីសាគរ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ បញ្ច្រាស់ទិសគ្នា បណ្តាលអោយមនុស្សម្នាក់ស្លាប់ប្រុស។
– ជនបង្កឈ្មោះYANGCHANGBO ប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិនបើករថយន្តម៉ាកព្រុសពាក់ស្កាកលេខភ្នំពេពញ2BT9380។
– ជនរងគ្រោះឈ្មោះ រៀង កេត ប្រុសអាយុ២៦ឆ្នាំ ខ្មែរ កម្មករសំណង់ បើកម៉ូតូ ម៉ាកហុងដាសេ125 ពាក់ស្លាក លេខ តាកែវ1AA 9028 មុខរបរកម្មករសំណង់ ស្លាប់។
បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូនិងរថយន្តយកទៅរក្សាទុកនៅ អធិការដ្ឋាន។

មតិយោបល់