ព័ត៌មានជាតិ

យុវជនម្នាក់ខឹងម្ដាយស្ដីបន្តិចបន្តួចរឿងកុំឲ្យដើរលេងយប់ ស្រាប់តែចងកសម្លាប់ខ្លួន

ពោធិ៍សាត់ៈ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង ៨និង៣០នាទីព្រឹក មានករណីធ្វើអត្តឃាត(ចងក) ចំណុចត្រឡោកបែក ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប សពឈ្មោះ សាន់ រ័ត្ន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិឃុំខាងលើ បានយកខ្សែនីឡុងពណ៌សប្រវែង ១ម៉ែត្រ ចងជាប់នឹងធ្នឹមផ្ទះ មូលហេតុ ខឹងម្តាយស្តីឲ្យបន្តិចបន្តួចរឿងកុំឲ្យដើរលេងយប់ សមត្ថកិច្ចបានពិនិត្យសាកសព ឃើញថាពិតជាធ្វើអត្តឃាត់ ហើយប្រគល់សពជូនក្រុម គ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់