ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចសហការឃាត់ខ្លួន ជនសង្ស័យម្នាក់ ករណីប្រព្រឹត្តនូវអំពើប្លន់

បាត់ដំបង: នៅថ្ងៃអាទិត្យទី៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង៨និង០៦នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកវាលវែងបានសហកាជាមួយកម្លាំង ផ្នែកសណ្ដាប់ធ្នាប់ ធ្វើការអនុវត្តដីបង្គាប់ឲ្យចាប់ខ្លួន លេខ៣៦៥,ប ទ ខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩ របស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបងឈ្មោះ អ៊ុ ចាន់ថុល បង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ រឿង និមល ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ពីបទប្លន់ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០០៨ តាមមាត្រា៦នៃច្បាប់ព្រហ្មទណ្ឌស្ដីពីស្ថានទម្ងន់បទឧក្រិដ្ឋ ដោយជនសង្ស័យប្រព្រឹត្តបទល្មើសហើយរត់គេចខ្លួន។

ពេលនេះជនសង្ស័យអស់លក្ខត្រូវកម្លាំងនគរបាលស្រុកវាលវែង ឃាត់ខ្លួននៅចំណុចអូររំចេកភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ឃាត់ខ្លួននៅអធិការ ដើម្បីរង់ចាំជំនាញខេត្តបាតដំបងមកទទួលយក ដើម្បីចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់