ភ្នំពេញៈ ហេតុការណ៍នេះ បាកើតឡើង កាលពីវេលាម៉ោង១និង៤០នាទី រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ចំណុច មុខសាលាបឋមសិក្សាភូមិឌួងក្នុងភូមិឌួងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
រថយន្តកុងទីន័រ ខាងលើក្បាលពណ៌សទូរពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 3E 6639 បើកដោយយុវជនម្នាក់ឈ្មោះ ឃឹម ធន វ័យ២៥ឆ្នាំ មុខរបរបើកឡាន។
តាមប្រភពព័ត៌មានពីតៃកុងរថយន្តខាងលើ ឱ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានបើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង បើកកាត់មុខខ្លួនក៏គេចរថយន្តនោះ បណ្តាលឱ្យឡើងខឿនទ្រូងផ្លូវតែម្តង។ នៅកន្លែងកើតហេតុគេឃើញ ខូចខាតបង្គោលបង្ហាញទិសដៅ ចរាចរណ៍មួយដើមខូចខាត។
គួរកត់សម្គាល់ថាខណៈដែលកេីតមានគ្រោះថ្នាក់ចរាចណ៍រួចហើយនៅសមត្ថកិច្ចជំនាញបានបើកទ្វារមុខរថយន្តនោះស្រាប់តែប្រទះឃើញវត្ថុសង្ស័យឧបករណ៍សម្រាប់សេពសារធាតុញៀនមានដូចជាទុយោ២និងគម្របដប១និងថ្នាំពេទ្យ១គ្រាប់តែមិនឃើញសារធាតុញៀននោះទេ។
ក្រោយពីកើតហេតុ សមត្ថកិច្ច មូលដ្ឋាន បានមកដល់កន្លែងកើតហេតុរាយការណ៍ប្រាប់សមត្ថកិច្ច ជំនាញមកវាស់វែងយករថយន្ត ព្រមទាំងតៃកុង បញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនីតិវិធី ៕
មតិយោបល់