ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង ទាំងស្រុងនៅខេត្តព្រៃវែង

ព្រៃវែងៈ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០ នាទី នៅចំណុច ភូមិព្រែកតាសរ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង មានករណីអគ្គិភ័យឆេះផ្ទះអស់ចំនួនមួយខ្នងម្ចាស់ឈ្មោះ ហង់ រៀប ភេទ ស្រី អាយុ ៧២ ឆ្នាំរស់នៅភូមិឃុំខាងលើផ្ទះទំហំ ៥ x ៦ ម៉ែត្រ សង់អំពីឈើប្រក់សង្កសី ។
មូលហេតុ: ទុស្សេរខ្សែភ្លើង ករណីអគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យរងរបួសដល់មនុស្សទេ ។
សរុបនៃការខូចខាតជាទឹកប្រាក់អស់ប្រហែលចំនួន ០៥ លានរៀល ។
ហេតុការខាងលើសមត្ថកិច្ចបានចេញរថយន្តអគ្គីភ័យចំនួន ០១ គ្រឿងអន្តរាគមន៍បាញ់ទឹកអស់ចំនួនមួយរថយន្ត៕

 

មតិយោបល់