ព័ត៌មានជាតិ

លោក អេង សំអាត ដែល ប្រទូស្តកេរ្តិ៍ខ្មាស លើក្មេងស្រីពេលនេះបញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមច្បាប់ហើយ

ភ្នំពេញៈ ក្រោយពីសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការតាមដាន និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លេីករណីនេះរួចមក នៅរសៀលថ្ងៃ០៨ ខែកញ្ញា ឆ្នាំ២០២០ នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានអនុវត្តតាមដីការតុលាការដោយបានធ្វេីការនាំខ្លួនឈ្មោះ អេង សំអាត ពីបទចោទប្រកាន់ ” ប្រទូស្តកេរ្តិ៍ខ្មាស ” បញ្ជូនទៅតុលាការដេីម្បីអនុវត្តតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថាក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ មិនដែលព្រងេីយកន្តេីយ ឬលាក់បាំងអ្វីឡេីយ ជាក់ស្តែងសមត្ថកិច្ចមិនអាចអនុវត្តការងារណាដោយមិនមានភាពច្បាស់លាស់ឡេីយ ហេីយសមត្ថកិច្ចក៏មិនទុកករណីល្មេីសណាមួយចោលដែរ ។ ដេីម្បីឲ្យមានភាពច្បាស់លាស់មុននឹងអនុវត្តការងារ អ្វី មួយ គឺសមត្ថកិច្ចត្រូវតែធ្វេីការតាមជំនាញ ជាពិសេសត្រូវធ្វេីការស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ចៀសវាងការអនុវត្តខុស ឬចាប់មនុស្សខុស ៕

 

មតិយោបល់