ព័ត៌មានជាតិ

រថយន្តធំក្រឡាប់សង្កត់លើឡានកាម៉ារី បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់

កោះកុងៈ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ នាវេលាម៉ោង ១០និង៣០នាទីព្រឹករវាង រថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ដោយខ្លួនឯង ផ្នែកខាងក្រោយរថយន្ត ក្រឡាប់ មកសង្កត់លើរថយន្ត កាំម៉ារី ក្នុងទិសដៅបញ្ច្រាសគ្នា ចំណុចផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ ស្ថិតក្នុងភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ចំនួន ២នាក់។
បង្កឡើងដោយរថយន្ត Hyundai ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-0549 បើកបរដោយឈ្មោះ វ៉ន វល័ក្ខ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅ ខេត្តតាកែវ បានធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាលុះដល់ចំណុចខាងលើរថយន្តជ្រុលចង្កូតក្រឡាប់ដោយខ្លួនឯង បោកសង្កត់មកលើថយន្ត កាម៉ារី ពណ៌ស ពាក់ផ្លាកលេខ 2C-4823 បើកបរដោយឈ្មោះ ចាន់ ថា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅខេត្តកោះកុង ។

បច្ចុប្បន្នជនរងគ្រោះបានបញ្ជូនទៅព្យាបាល នៅមណ្ឌលសុខភាពអណ្តូងទឹក ចំណែកឯវត្ថុតាងបានយកទៅរក្សាទុកនៅអធិការរដ្ឋាន នគរបាលស្រុកបូទុមសាគរ រង់ចាំការដោះស្រាយ៕

មតិយោបល់