កំពង់ធំៈ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ១១ និង ២៨ នាទី ត្រង់ចំនុចមុខផ្លូវចូលស្តូក N. 6 វាងក្រុង .ភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតទ្បើង០១លើក រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់មនុស្ស ០១ នាក់(ស្រី) , របួសធ្ងន់០១នាក់(ប្រុស) ខូចរថយន្ត០១គ្រឿង, ម៉ូតូ០១គ្រឿងរថយន្តម៉ាក លុចស្សីស RX. 300ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-8849 បើកបរដោយឈ្មោះ ទ្បេង ហៀងភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មុខរបរបើកបរថយន្ត (មិនរបួស) ធ្វើចរាចរក្នុងទិសដៅពីត្បូងទៅជើងផ្លូវត្រង់ ។
ម៉ូតូម៉ាកអុិចសុិនទ័រ ពណ៌ ខ្មៅ ស្លាកលេខ គ្មាន បើកបរដោយឈ្មោះ លាភ សុខទ្បេង ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មុខរបរ បើកបរ (របួសធ្ងន់)មិនពាក់មួក អ្នករួមដំណើរជាមួយឈ្មោះ ប្រុក ដាវ៉ាន់ ភេទស្រី អាយុ ២០ឆ្នាំ នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មុខរបរបុគ្គលិកតារាងបាល់ មិនពាក់មួក ស្លាប់នៅកន្លែងកើតហេតុ ម៉ូតូធ្វើចរាចរទិសដៅពីត្បូងទៅជើង ( បត់ឆ្វេង ) ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅទីកន្លែងកើតហេតុ ,ធ្វើកំណត់ហេតុប្រមូលវត្ថុតាង រថយន្ត និងម៉ូតូ យកទៅរក្សាទុកនៅស្នការដ្ឋាននគរបាលខេត្តកំពង់ធំ , អ្នកបើកបររថយន្តនាំយកទៅសួរនាំនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត , អ្នករបួសបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកឯសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់