ព័ត៌មានជាតិ

នារីវ័យក្មេងរូបស្រស់ម្នាក់ បើករថយន្តបុកក្បាលព្រួញពុះចែកទ្រូងផ្លូវ បាក់អស់ ៣កង់ ឯរថយន្តក្រទ្បាប់ផ្ងារជើង

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត១គ្រឿងបើកលឿន ទៅបុកក្បាលពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតចំនួន ៣កង់ ចំណែករថយន្តបង្ក ក្រឡាប់ផ្ងារជើង សំណាងអ្នកបើក គ្រាន់តែរបួសស្រាល។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១ និង ១០ នាទីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងផ្លូវ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុ គេឃើញនារីវ័យក្មេងរូបស្រស់ម្នាក់ បានបើករថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រូស ពណ៌កណ្ដុរប្រមេះ ពាក់ផ្លាកលេខ ភ្នំពេញ 2AF-3202 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវម៉ៅសេទុង។ លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់ចំនួន ៣ កង់។

ដោយរថយន្តបង្ក បានក្រឡាប់ផ្ងារជើង រងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅជំនាញ មកធ្វើការវាស់វែង យករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំចាត់ការតាមនីតិវិធី៕

មតិយោបល់