ព័ត៌មានជាតិ

ទុកកូនឲ្យនៅផ្ទះបែរជាយកដែកកេះ មកកូតលេងក្លាយជាអណ្តាតភ្លើងបណ្តាលឲ្យឆេះទាំងព្រឹកនៅខេត្តក្រចេះ

ក្រចេះ: នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧និង៣០នាទីព្រឹក នៅចំណុចភូមិឧបសម្ព័ន្ធសាមគ្គី (ថ្នល់) ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គិភ័យកើតឡើងនៅផ្ទះរបស់ឈ្មោះ ឈិន សាវ៉ាត ភេទ ស្រី អាយុ ៤៦ ឆ្នាំ ជនជាតិ ខ្មែរ (ជាគ្រួសារស្នាក់នៅបណ្តោះអាសន្ន) ។
មូលហេតុ: បណ្តាលមកពីការធ្វេសប្រហែសរបស់អាណាព្យាបាលជាម្តាយទុកកូនឈ្មោះ អាន សុខណាន ភេទ ប្រុស អាយុ ០៩ ឆ្នាំ ឲ្យនៅផ្ទះម្នាក់ឯងកូននោះបាន យកដែកកេះកូសលេងក៏បណ្តាលឲ្យមានភ្លើងឆាបឆេះតែម្តង ចំណែកឯកូនក្រោយពីមានភ្លើងបានឆេះគឺរត់ចុះពីផ្ទះទៅរកម្តាយហើយប្រាប់ថាភ្លើងឆេះផ្ទះហើយ ។ ពេលម្តាយមកដល់បានឃើញមានភ្លើងកំពុងឆេះផ្ទះដួលរាបដល់ដីបាត់ ទៅហើយរកជួយអ្វីក៍មិនទាន់ដែរ ។
+ ការខូចខាតមាន÷
– ផ្ទះឈើ ០១ ខ្នង មានទំហំ ៦ម×៧ម ជញ្ជាំងស្លឹក ដំបូល ប្រក់ដែកខូចខាតទាំងស្រុង
– ឆេះអស់អាគុយចំនួន ០២ គ្រឿង ប្រភេទ៤០និង៥០
– ឆេះម៉ាសុីនកាត់ស្មៅ ចំនួន ០២ គ្រឿង
– ឆេះធុងបាញ់ថ្នាំ ចំនួន ០១ គ្រឿង
– ឆេះសៀវភៅស្នាក់នៅ ០១ ក្បាល
– សៀវភៅគ្រួសារ ០១ ក្បាល
– ឆេះសំបុត្រកំណើត ចំនួន ០២ ច្បាប់
– ឆេះប្រាក់រៀល ចំនួន ១ ,៥០០,០០០៛ និងឆេះសម្ភារះប្រើប្រាស់ក្នុងផ្ទះដូចជាម៉ុង,ភួយ,កន្ទេល,ចាន,ឆ្នាំងខូចខាត ទាំងស្រុង ។
+ ករណីនេះពុំមានមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។
ហេតុការណ៏ខាងលើនេះ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្នួលពុំបានចេញអន្តរាគមន៍ទេ ព្រោះផ្ទះនោះឆេះអស់ទាំងស្រុងរួចទៅហើយ ទើបទទួល បានព័ត៌មាន៕

 

មតិយោបល់