ប៉ៃលិនៈ យោងតាមផេក ផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅវេលាម៉ោង១៤និង២២នាទីថ្ងៃអង្គារ ០៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ លោកអធិការបានចាត់ឲ្យកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបករណីក្មេងទំនើងជិះម៉ូតូកាន់កាំបិតចំនួន០១ករណី។
អំពីរឿងហេតុ៖ នៅពេលដែលសមត្ថកិច្ចដេញតាមជនសង្ស័យពីក្រោយ ពេលនោះជនសង្ស័យបានបោះកាំបិតចោលហើយជិះម៉ូតូរត់គេចខ្លួន លុះដេញមកដល់ចំណុចចម្ការស្វាយនៅអង់តែន០១៦ ជនសង្ស័យក៏បានជិះម៉ូតូចូលក្នុងព្រៃ ហើយផ្ដូលម៉ូតូចោលរួចក៏រត់គេចខ្លួនបាត់បន្សល់ទុកតែម៉ូតូចំនួន០១គ្រឿង។
វត្ថុតាងដកហូតមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកឌ្រីមសង់ ផលិតឆ្នាំ២០១៨ ពណ៌ ខ្មៅ គ្មានផ្លាកលេខ។
ជនសង្ស័យទាំង០២នាក់ ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់តែម្តង៕
មតិយោបល់