ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

សៀមរាប: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ០៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៣និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបបទរក្សាទុក ជួញដូរ សមគំនិតជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារ ធាតុញៀននៅចំណុចលើដងផ្លូវ ស្ថិតនៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង/ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់នាក់៖

១-ឈ្មោះ នេន វ៉ាន់ធី ហៅតឿ ភេទប្រុស ឆ្នាំកំណើត១៩៨៧ ជនជាតិ ខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប។ ២-ឈ្មោះ លី រចណាក់ ហៅទូច ភេទស្រី ឆ្នាំកំណើត១៩៩១ ជនជាតិខ្មែរ មុខរបរ ម៉ាស្សា មានទីលំនៅភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុង ខេត្តសៀមរាប។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ស្មើនឹងទម្ងន់ ២៦ ក្រាម (ថ្លឹងទាំងសំបក) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿងញៀនមួយចំនួន ក្រដាសវេរប្រាក់វីងចំនួន០១សន្លឹក និងទូរស័ព្ទដៃចំនួន ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយាល័យជំនាញបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់