ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថឃាត់ខ្លួនយុវតីម្នាក់ ករណីជួញដូរគ្រឿងញៀន

តាកែវ: នៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២០ ការិយាល័យបទល្មើសគ្រឿងញៀននិងកម្លាំង អាវុធហត្ថស្រុកទ្រាំងចំនួន ១០ នាក់រថយន្ត០២គ្រឿងម៉ូតូ០២គ្រឿងដឹកនាំដោយលោកវរសេនីយ៍ឯកង៉ែតចាន់ធីមេបញ្ជាការងទទួលផែនយុត្តិធម៌ ដោយមានការសម្របសម្រួលនិតិវិធីពីលោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង សាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរសារធាតុញៀនដោយខុសច្បាប់នៅចំណុចភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ាល់ ថាវី ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ។

ដកហូតវត្ថុតាងរួមមាន៖
១-ម៉្សៅក្រាមសថ្លាទម្ងន់ ៥០១,៥៧ក្រាម ( ថ្លឹងទាំងសំបក់ថង់)
២-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០២គ្រឿង
៣-ទូរសព្ទ័០១គ្រឿង

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ៕

មតិយោបល់