ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាដើរឆ្លងស្ពានធ្លាក់ចូលទឹកអូរបណ្ដាលឲ្យស្លាប់

កំពង់ធំៈ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១៦និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ ស្ថិតក្នុងចំណុចតំបន់អូលើ ភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ។

ជនរងគ្រោះឈ្មោះ ទួន ទឿន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិឈើទាលជ្រុំ ឃុំគោល ស្រុកប្រាសាទសំបូរ។

មូលហេតុ៖ ជនរងគ្រោះស្រវឹងស្រាដើរឆ្លងស្ពានធ្លាក់ចូលទឹកអូរបណ្តាលឲ្យលង់ស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះត្រួតពិនិត្យធ្វើកោសល្យវិច័យបញ្ជាក់ថា ជនរងគ្រោះពិតជាសា្លប់ដោយសារលង់ទឹកប្រាកដមែន រួចមកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់