ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆរបោកម៉ូតូ

ភ្នំពេញ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង០៩និង៣០នាទី ជនរងគ្រោះ និងជនសង្ស័យ ជាសង្សាគ្នានាំគ្នាជិះម៉ូតូម៉ាក Honda Scopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១IB-២១៧៣ ទៅវត្តពេលមកដល់ផ្ទះវិញនៅភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌ ច្បារអំពៅ ជនសង្ស័យក៏បានប្រើល្បិច ខ្ចីម៉ូតូជនរងគ្រោះដោយប្រាប់ថា ទៅយកបាយសម្លរមួយភ្លែត! រួចជនសង្ស័យក៏ជិះម៉ូតូជនរងគ្រោះគេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ វ៉េង ស្រីពៅ ភេទ ស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះលេខ៤១៩ ភូមិប្រការ សង្កាត់ ព្រៃស ខណ្ឌដង្កោ។
ជនសង្ស័យឈ្មោះ ងីម ខួច ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិជ្រោយអំពិល១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។

 

លុះដល់ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២០ ម៉ោង១៥និង៣០នាទី ជនរងគ្រោះ ឃើញជនសង្ស័យនៅភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បញ្ចូនមកអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ធ្វើការសាកសួរ។
ចំណែកម៉ូតូជនរងគ្រោះ គឺជនសង្ស័យយកទៅបញ្ចាំមិត្តភក្តិឈ្មោះ ឡេះ ស្នាក់នៅ ម្តុំភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ បានលុយ ២០០ដុល្លារ ស៊ីចាយអស់។
សមត្ថកិច្ចបានឲ្យដឹង ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារព្រៃស២លើក៖
-ទី១:រយ:ពេល១ឆ្នាំ ក្នុងឆ្នាំ២០១៣ ពីបទ៖ លួច
-ទី២:រយ:ពេល១ឆ្នាំកន្លះ ក្នុងឆ្នាំ២០១៨ ពីបទ ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
+ជនសង្ស័យប្រើប្រាស់គ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់