ព័ត៌មានជាតិ

ឆក់យកទូរស័ព្ទដៃពីបុគ្គលិកភោជនីយដ្ឋានត្រចៀកកាំមាស បានសម្រេចតែរត់មិនរួច

ភ្នំពេញ: កាលពី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង១០និង៤៥នាទី នៅចំណុច ផ្លូវ បេតុង ភូមិទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ មានករណីឆក់ទូរស័ព្ទដៃបានសម្រេចតែរត់មិនរួចត្រូវសមត្ថកិច្ចឃាត់បានដែល
១-ជនសង្ស័យឈ្មោះ ឈួន ចិន ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ថ្មគោល សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
២-ជនសង្ស័យឈ្មោះ រឹម តុលា ហៅ តុ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន គ្មានផ្ទុកសារធាតុញៀន) ។
-ជនរងគ្រោះឈ្មោះ ជឹម ចាន់ណា ភេទ ស្រី អាយុ ២៥ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវ លំ ភូមិ អូរបែកក្អម សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកភោជនីយដ្ឋានត្រចៀកកាំមាស (របួសធ្ងន់កំពុងសម្រាកព្យាបាលរបួសនៅគ្លីនិកសួគារ មិនអាចសាកសួរបំភ្លឺបាន) ។
-វត្ថុតាងចាប់យក ៖ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកអាយហ្វូនសិច ពណ៍ទឹកមាស(បែកកញ្ចក់អេក្រង់)ស៊ីមកាតលេខ ០១៥ ៦២៣៧៩៤ (ជារបស់ជនរងគ្រោះ) , ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៍ស ឆ្នាំផលិត ២០១៩ លេខតួ +លេខម៉ាស៊ីន ៨១២៦០៩ ពាក់ស្លាកលេខ ភ្នំពេញ 1HB 8594 (ជារបស់ជនរងជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ឈួន ចិន និងឈ្មោះ រឹម តុលា ហៅ តុ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាម នីតិវិធី ៕

 

មតិយោបល់