ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ករណីប៉ុនប៉ងលួចកាច់កម៉ូតូ

កំពត: នៅថ្ងៃអាទិត្យ ១១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០នាទី កម្លាំងនគរបាលស្រុកបន្ទាយមាស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលប៉ុនប៉ងលួច (កាច់កម៉ូតូ) ស្ថិតនៅភូមិសំរោង ឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត និងដកហូតវត្ថុតាងសម្រាប់កាច់កម៉ូតូ០១ឈុត ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច កសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់