ព័ត៌មានជាតិ

ស្លាប់និងរបួសច្រើននាក់ករណីចរាចរណ៍នៅខេត្តសៀមរាប

សៀមរាប: នៅថ្ងៃ ទី ១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅចន្លោះបង្គោលគីឡូលេខ៣៩៧ ៣៩៨ ភូមិស្ទឹងឃុំបាគងស្រុកប្រាសាទបាគង ខេត្ត សៀមរាប លើកំណាតផ្លូវជាតិលេខ ៦ រវាងរថយន្ត និង ម៉ូតូ
-មានរថយន្តម៉ាកលុចស៊ីស Ls460ពណ៌សពាក់ស្លាកលេខភ្នំពេញ2X 39 95 បើកបរដោយឈ្មោះ ហេង សេងហាំងភេទប្រុសអាយុ២០ឆ្នាំនៅភូមិជ្រាវសង្កាត់ជ្រាវក្រុងសៀមរាប ខេត្តសៀមរាប
បានបើកបរមានទិសដៅពីកើតទៅលិចប៉ះទង្គិចនិងម៉ូតូមួយគ្រឿងម៉ាកវេវសេ១១០ ពណ៌ក្រហមពាក់ស្លាកលេខសៀមរាប 1D 42 91 បើកបរដោយឈ្មោះ ស៊ឹម ពេជ្រ ភេទប្រុសអាយុ៣១ឆ្នាំនៅភូមិបង្កោងឃុំអំពិលស្រុកប្រាសាទបាគងខេត្ត សៀមរាប (របួសស្រាល)ដែលបើកបរដឹកប្រពន្ធនិងកូន២នាក់
១ ប្រពន្ធឈ្មោះ តាយ តាន់ អាយុ៣៦ឆ្នាំ(របួសស្រាល)
២ កូន ឈ្មោះ ពេជ្រ មូនិកា ភេទស្រីអាយុ៦ខែ (ស្លាប់)
៣ ឈ្មោះ ពេជ្រ មូលីកុដ្ឋ ភេទស្រី អាយុ៦ឆ្នាំ (របួសធ្ងន់)
បើកបរមានទិសដៅពីកើតទៅលិចឆ្លងផ្លវទៅជើង
មូលហេតុម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន៕

 

មតិយោបល់