ព័ត៌មានជាតិ

លោកមេភូមិនិងប្រពន្ធ ដឹកគោទៅចងឲ្យស៊ីស្មៅ ស្រាប់តែប្រទះឃើញសាកសព ភ័យរត់ទាំងពីរនាក់

ភ្នំពេញៈ មេភូមិនិងប្រពន្ធរបស់គាត់បានដឹកគោទៅចង ដើម្បីឱ្យស៊ីស្មៅ ស្រាប់តែប្រទះឃើញសពមនុស្សរត់ព្រលឹងចុងសក់ទាំងពីរនាក់ប្តីប្រពន្ធទៅប្តឹងសមត្ថកិច្ច កាលពី វេលាម៉ោង៦និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅទីទួលមួយកន្លែងក្បែរវត្តអង្គមុនី ក្នុងភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ រឿង ការី ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមិនពិតប្រាកដ និងមានសតិមិនប្រក្រតី មួយរយៈរស់នៅមិនពិតប្រាកដធ្លាប់មានទីលំនៅនៅភូមិទួលពន្សាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ មានប្រពន្ធទី១ឈ្មោះ រឿង សាវុន ភេទស្រី អាយុ៥៣មានកូន៧នាក់ ស្នាក់នៅភូមិទួលសង្កាត់ពន្សាំងខណ្ឌព្រែកព្នៅ ។ ប្រពន្ធទី២ មិនត្រូវបានស្គាល់ឈ្មោះមានកូន២នាក់នៅ ភូមិ គោល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមប្រភពព័ត៌មានឱ្យដឹងថា បានក្លាយជាជនដែលគ្មានទីជម្រក ជាយូរមកហើយពេលខ្លះគេឃើញគាត់នៅក្នុងវត្តពេលខ្លះ ឃើញនៅកន្លែងផ្សេងគ្មានទីជម្រកពិតប្រកដនោះទេ។
ប្រភពបន្តថាគាត់ធ្លាប់មានប្រពន្ធចំនួន២នាក់ដូចរៀបរាប់ខាងលើតែប្រពន្ធទី១បានលែងលះគ្នា ប្រជាង១០ឆ្នាំហើយរីឯប្រពន្ធទី២ គេមិនដឹងថាគាត់លែងលះគ្នាប៉ុន្មានឆ្នាំទេ ខណ្ឌដែលមានជម្លោះក្នុងគ្រួសារ បុរសខាងលើចង់វិលមកប្រពន្ធដើមក៏ប្រពន្ធ ដើមមិនទទួលចង់វិលរកប្រពន្ធចុង ប្រពន្ធចុងក៏មិនទទួលក៏ក្លាយទៅជាមនុស្ស ដែលតែលតោលរកទីពុំនាក់ ស្នាក់អាស្រ័យគ្មានមិនដឹងថាមុនពេលស្លាប់ គាត់អត់បាយក្រហាយទឹក យ៉ាងណាទេបានដាច់ខ្យល់ស្លាប់ ក្នុងគម្ពោធព្រៃដោយគ្មានអ្នកដឹង។

រឿងដែលគួរឱ្យសង្វេគនោះ គឺនៅពេលគាត់បាត់បង់ជីវិត គ្មានប្រពន្ធកូនណាចេញមុខធ្វើបុណ្យសពឡើយ។ តែគេមិនដឹងថាបងប្អូនបង្កើតនៃសពបានដឹងដំណឹងនេះដែរឬក៏អត់នោះទេ។
តាមប្រភពព័ត៌មាន ពីលោកកែវ ចក់ជាមេភូមិទួលពន្សាំងបានឱ្យដឹងថានៅមុនពេលគាត់និងប្រពន្ធបានដឹកគោចេញពីផ្ទះ ដើម្បីទៅចងឱ្យស៊ីស្មៅ ស្រាប់តែដើរមកដល់ចំណុចកើតហេតុ ក៏ប្រទះឃើញសាក់សពខាងលើខ្លាចផងភ័យផង ក៏ដឹកគោទៅចងកន្លែងផ្សេង ទៅរាយការប្រាប់សមត្ថកិច្ចឱ្យចុះពិនិត្យ។

ដោយសារគ្មានគ្រួសារចេញមុខធ្វើបុណ្យសពបុរសខាងលើ បន្ទាប់ពីសមត្ថកិច្ចពិន្យ រួចបានប្រគល់ឱ្យមន្ត្រីខាងសាលាសង្កាត់ពន្សាំបូជានៅវត្តអង្គមុនី ៕

មតិយោបល់