ព័ត៌មានជាតិ

អ្នកបើករថយន្ត CRV ស្រវឹងស្រា បុករះឡាន ៣គ្រឿង នៅក្រុងសៀមរាប

សៀមរាប: កាលពីវេលាម៉ោង ៤និង៣៥នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប មានករណីរថយន្តបុករះ រថយន្ត ៣គ្រឿង។

រថយន្តបង្កម៉ាក CRV ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរស្រវឹងស្រា បណ្ដាលឲ្យជ្រុលចង្កូតទៅបុកឡាន ៣គ្រឿង កំពុងធ្វើដំណើរច្រាសទិសគ្នា (ពីលិចទៅកើត) មនុស្សរងរបួស រថយន្តរងការខូចខាត ក្នុងចំណោមនោះមានឡាន ២គ្រឿង ពាក់ផ្លាកលេខ ខេមរ:ភូមិន្ទ។

សូមបញ្ជាក់៖ ក្រោយពីកើតហេតុដោយយល់ឃើញថា មានការប៉ះពារបន្តិចបន្តួច ក៏ធ្វើការសម្របសម្រួលគ្នា ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕

មតិយោបល់