ព័ត៌មានជាតិ

សូមម្ចាស់ឡានចូលខ្លួនមកដោះស្រាយ!! ករណីរថយន្តបើកបុកក្មេងឆ្លងផ្លូវ ខណៈរត់តាមទៅលក់ដូរ នៅស្រុកកៀនស្វាយ

កណ្ដាល: នៅថ្ងៃច័ន្ទ ១២រោច ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ក្មេងប្រុសរត់ឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់ កើតហេតុនៅចំណុចលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៤៨-៤៩ ភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ បុន ពិនយ៉ាង ភេទប្រុស អាយុ ១១ឆ្នាំ មានទីលំនៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ដើរឆ្លងផ្លូវទៅតាមម្ដាយលក់ដូរ ខណ:ដែលកំពុងដើរឆ្លង ស្រាប់តែមានមិនស្គាល់អត្តសញ្ញាណ បើកបរមកពី អ្នកលឿងទៅ ភ្នំពេញ តាមផ្លូវជាតិលេខ១ ចំណុចគីឡូម៉ែត្រ៥០ បានបុកក្មេងរងគ្រោះបណ្ដាលឲ្យស្លាប់។

ករណីនេះ ក្រោយពីកើតហេតុរថយន្តបង្កបើកគេចបាត់។

មូលហេតុ៖ ករណីនេះបណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស ល្បឿនលឿនមិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ។

សូមបញ្ជាក់៖ ឪពុកម្ដាយជនរងគ្រោះក្រីក្រគ្មានប្រាក់ធ្វើបុណ្យឲ្យកូន និងមិនចង់ប្ដឹងផ្ដល់ឡើយសូមម្ចាស់រថយន្ត ចូលខ្លួនទៅដោះស្រាយ លើថ្លៃធ្វើបុណ្យ ព្រោះថា ផ្លាកលេខ រថយន្តមានពលរដ្ឋដែលមើលឃើញហេតុការណ៍ថតបាន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមរក ហើយចំពោះករណីនេះដែរ លោកអធិការក៏បានសូមណូមពរឲ្យភាគីបង្កចូលខ្លួនមកដោះស្រាយ ជៀសវៀងរឿងវែងឆ្ងាយហើយប៉ះពាល់ដល់កិត្តិយស។

សូមទំនាក់ទំនងមកលេខ៖ 078 800 999 / 088 667 779 9៕

មតិយោបល់