ព័ត៌មានជាតិ

រថយន្ត២គ្រឿងបុកគ្នា បណ្តាលឲ្យប្តីប្រពន្ធមួយគូ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្ត។ ឧបទ្ទវហេតុនេះ បានកើតឡើង កាលពីថ្ងៃទី១៣ ខែកញ្ញា ធ្នាំ២០២០ វេលាម៉ោង២២និង៤៥នាទី នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៧-៤៨ ស្ថិតនៅភូមិពាណិជ្ជកម្ម សង្កាត់រការធំ។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមាន រថយន្តមួយគ្រឿង ម៉ាកព្រូស សពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AL-8527 បើកបរពីកើតទៅលិច អ្នកបើកបរឈ្មោះ ខូវ វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (រងរបួសធ្ងន់) អ្នករួមដំណើរឈ្មោះ សែម ចន្ថា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជាមួយគ្នា​ ត្រូវជាប្រពន្ធ (របួសស្រាល) ពេលបើកមកដល់ចំណុចខាងលើបានបុកជាមួយរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងកំពុងបើកបញ្ច្រាសទិសគ្នារួចរេចង្កូតចូលចំណីផ្លូវខាងឆ្វេងដៃទៅ បុករថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌បៃតង ពាក់ផ្លាកលេខចង្កូតស្ដាំ PP-1032 បើកពីលិចទៅកើតអ្នកបើកបរមិនស្គាល់ឈ្មោះ​ ក្រោយពេលកើតហេតុអ្នកបើកបររថយន្តធំបានចុះរត់គេចខ្លួន។
ក្រោយកើតហេតុសមត្ថកិច្ចបានវាស់វែងយក វត្ថុតាង ទៅការិយាល័យចរាចរណ៍ចខេត្តយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី ៕

មតិយោបល់