ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានកសាងសំនុំរឿង និងបញ្ជូនជនសង្ស័យ ចំនួន ០២នាក់ ទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពប្លន់ម៉ូតូ ០១គ្រឿ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ហើយត្រូវកម្លាំងនគរបាលបង្ក្រាបបានភ្លាម៕
មតិយោបល់