កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីយប់ មានករណីហិង្សាដោយប្រេីអាវុធ(ដាវ)នៅចំណុចលេីស្ពានអណ្តូងទឹកក្នុងភូមិ-ឃុំអណ្តូងទឹកស្រុកបូទុមសាគរបង្កឡេីងដោយឈ្មោះខេនធារ៉ាភេទប្រុសអាយុ១៨ឆ្នាំខ្មែរមុខរបរជាងជួសជុលឡាន(ខេត្តកំពង់ស្ពឺ)បានមកលេងស្រុកកំណេីតបានតែរយៈពេល៤ថ្ងៃក៏មានជំលោះគ្នាជាមួយជនរងគ្រោះឈ្មោះហាន់សុជាភេទប្រុសអាយុ២៤ឆ្នាំខ្មែរទីលំនៅភូមិសុវណ្ណាបៃតងឃុំអណ្តូងទឹក។
នៅពេលកេីតហេតុជនរងគ្រោះមានកាន់ដាវនៅនឹងដៃក៏ត្រូវជនបង្កចាប់ដាវបានកាប់ទៅលេីជនរងគ្រោះវិញបណ្តាលអោយរងរបួសធ្ងន់ត្រង់ក្បាលក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានបោះដាវចោលក្នុងទឹកព្រែក។
មូលហេតុ៖ដោយសារយុវជនទាំងពីរមានទំនាស់ពាក្យសំដីនឹងគ្នា។
បច្ចុប្បន្នកម្លាំងអធិការស្រុកបូទុមសាគរបានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់៕
មតិយោបល់