ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍២ករណី នៅផ្លូវជាតិលេខ៤ក្នុងស្រុកអង្គស្នួល បណ្តាលឲ្យមនុស្សស្លាប់និងរងរបួស

កណ្ដាល: នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ បាត់បង់ជីវិត ចំណែកមួយករណីទៀត រថយន្តបុកគ្នា បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយ រងការខូចខាត បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

នៅមុនពេលកើតហេតុ គេឃើញរថយន្តបើកបរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ។ ពេលធ្វើដំណើរមកដល់ត្រង់ចំណុច កើតហេតុ ស្រាប់តែរថយន្តនេះបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ ។ ដោយឡែក មួយករណីទៀត រវាងរថយន្តធុនធំពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលប្រឡាយទឹករងការខូចខាតយ៉ាងដំណំ ផងដែរ ។

ហេតុការណ៍ករណីគ្រោះថ្នាកចរាចរណ៍ខាងលើនេះ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យមើលផងដែរ ។ បន្ទាប់សមត្ថកិច្ចបានអន្តរាគម៍ឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាទៅតាមនីតិវិធី ។ បើដោះស្រាយគ្នាមិនត្រូវនោះទេ សមត្ថកិច្ចនឹងវាស់វែងយកវត្ថុតាងទាំងពីរគ្រឿង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំដោះស្រាយនាពេលក្រោយបន្តទៀត ។

សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ពីរករណីខាងលើនោះ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់ ៕

មតិយោបល់