ព័ត៌មានជាតិ

ឃាត់ខ្លួនបុរស៣នាក់ ករណីរាយខ្សែភ្លើងឆក់កណ្តុរ បណ្តាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់

តាកែវ: កាលពីវេលាម៉ោងប្រមាណ១១និង០០នាទីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ មានករណីបុរស៣នាក់ រាយខ្សែភ្លើងឆក់កណ្តុរ បណ្តាលឲ្យឆក់ក្មេងប្រុសម្នាក់ស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ត្រង់ចំណុចវាលស្រែប្រាំង ស្ថិតនៅក្នុងភូមិព្រៃល្វាកើត ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

សពជនរងគ្រោះឈ្មោះ សាន គឹមសៀន ភេទប្រុស អាយុ១២ឆ្នាំ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះធ្វើស្រាវជ្រាវ ករណីខាងលើនេះ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ បាននាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់