កំពង់ធំៈ នៅវេលាម៉ោង១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រាំង ឃុំសុចិត្រ ស្រុកសណ្តាន់។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ម៉ុក ទិត្យ ភេទប្រុស អាយុ២១ឆ្នាំ មានប្រពន្ធឈ្មោះ គី នឿន អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។
សម្ភារខូចខាតរួមមាន៖
– ផ្ទះទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្បូវ ឆេះអស់ទាំងស្រុង
– របស់ប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
មូលហេតុ៖ ប្តីខឹងប្រពន្ធ មិនយកទូរស័ព្ទឲ្យដុតផ្ទះខ្លួនឯង។ ក្រោយកើតហេតុជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ មិនបានចេញអន្តរាគមន៍នោះទេ ដោយសារទទួលបានព័ត៌មានយឺតយ៉ាវ ហើយផ្លូវមានចម្ងាយឆ្ងាយ៕
មតិយោបល់