ព័ត៌មានជាតិ

សាហាវណាស់! រន្ធះបាញ់ផ្ដាច់ជីវិតមួយគ្រួសារ ខណៈអ្នកផ្សេងទៀត ស្លាប់ និងរងរបួស នៅខេត្តបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង ៦ និង១៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិមួយ គឺរន្ទះបាញ់នៅចំនុចភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បណ្តាលឲ្យរបួសមនស្ស ០៤នាក់ ស្លាប់០៦នាក់ (ស្រី០២នាក់)។

កើតហេតុនៅពេលដែលជនរងគ្រោះ កំពុងហូបបាយជុំគ្នា នៅក្រោមផ្ទះ ស្រាប់តែមានរន្ធបាញ់ផាំងតែម្ដង។

ជនរងគ្រោះស្លាប់ទី១.ឈ្មោះយ៉ុម ញ៉ិក ភេទប្រុស អាយុ៥៦ឆ្នាំ ម្ចាស់ផ្ទះនៅភូមិ ឃុំខាងលើ ទី២.ឈ្មោះ ដាំ សុខណា ភេទស្រី អាយុ៥៦ឆ្នាំ ត្រូវជាប្រពន្ធ ទី៣.ឈ្មោះ យ៉ុម ចរិយា ភេទ ស្រី អាយុ ២៥ឆ្នាំ ត្រូវជាកូនបង្កើត ទី៤.ឈ្មោះ យ៉ុម រ៉ាវុធ ភេទ ប្រុស អាយុ ២៦ឆ្នាំ ត្រូវជាកូនបង្កើត ទី៥. ឈ្មោះ ធី អត់ស្គាល់ត្រកូល ភេទប្រុស មកពីខេត្តបាត់ដំបង
ទី៦ .ឈ្មោះ អន រិន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅខេត្តបាត់ដំបង។

ចំណែកអ្នករងរបួស៖ទី៧. ឈ្មោះ វឿន វុត្ថា ប្រុសអាយុ ៤១ឆ្នាំ នៅរស់មកពីបាត់ដំបង ទី៨.ឈ្មោះ សើក សារស់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅ ខេត្តបាត់ដំបង ទី៩ .ឈ្មោះ ហួត ហុង អាយុ៤៨ឆ្នាំ មកពីបាត់ដំបង និងទី១០.ឈ្មោះ ឃឿត សំណាង ប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបឹងធ្មួយ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ រីឯសពបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់