ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ បើករថយន្តដឹកថ្ម ធ្លាក់លើផ្លូវមកប៉ះជាមួយផាស្អាប់ បណ្ដាលឲ្យមនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល

ក្រចេះ: បុរសជាអ្នកបើកបរ និងរថយន្តដឹកថ្មមួយគ្រឿង ត្រូវបានកម្លាំងនរគបាលស្រុកចិត្របុរី សហការជាមួយនគរបាលស្រុកស្នួល ស្រាវជ្រាវឃាត់ចាប់បាន បន្ទាប់ពីបង្កហេតុបើករថយន្តដឹកថ្មធ្វេសប្រហេសធ្លាក់ដុំថ្មលើផ្លូវមកប៉ះជាមួយផាស្អាប់ ក្នុងទិសដៅបញ្រ្ចាសគ្នា បណ្តាលឲ្យមនុស្សប្រុស ស្រី ពីរនាក់ ដែលធ្វើដំណើរលើផាស្អាប់រងរបួសធ្ងន់ និងស្រាល។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១២ ខែវិច្ឆិកា នៅចំណុចផ្លូវ កោងភូមិអង្គ្រង ឃុំកន្ទួត ស្រុកចិត្របុរី លើផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ។

អ្នកបើកបរបានបើករថយន្ដគេចពីកន្លែងកើតហេតុ តែយ៉ាងណាត្រូវបាននគរបាលស្រាវជ្រាវតាមចាប់ឃាត់បានមកវិញ។

អ្នកបើកបរម៉ូតូផាស្អាប់ឈ្មោះ ខេង អី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (រងបួសស្រាល) និងអ្នករួមដំណើរពីក្រោយឈ្មោះ សារី សំរោះ ភេទស្រី អាយុ ១៨ឆ្នាំ មានទីលំនៅភូមិសំព័រ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)បានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តក្រចះ៕

មតិយោបល់