សៀមរាបៈ នៅថ្ងៃអាទិត្យ ៣កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៣និង១០នាទី មានករណីលង់ទឹកស្លាប់មនុស្សម្នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិកំបោអរ ឃុំខ្វាវស្រុកជីក្រែង ខេត្តសៀមរាប ។
សពជនរងគ្រោះឈ្មោះ ទុំ មករា (ហៅ វិត ) ភេទប្រុស អាយុ១៨ឆ្នាំ រសនៅភូមិ-ឃុំខ្វាវកើតហេតុ បានទៅលោតទឹកលេង នៅស្ពានតាអោង (ស្ពានបូរាណ) ក្នុងភូមិសាស្ត្រ ភូមិកំបោអរ ដែលទឹកកំពុងហូរខ្លាំង បណ្តាលឲ្យលង់ទឹកបាត់ខ្លួន រហូតមកដល់ វេលាម៉ោង ១៧និង៣០នាទី ទើបរកសាកសពឃើញ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ សាកសពជនរងគ្រោះ និងធ្វើកំណត់ហេតុ តាមនីតិវិធីផ្លូវច្បាប់ ។ ក្រោយពីពិនិត្យរួច បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ហើយបានប្រគល់សពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕


មតិយោបល់