ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ថ្នាំញៀន១០កញ្ចប់ និងជនសង្ស័យ ០៣នាក់ ត្រូវសមត្ថកិច្ចចាប់បាននៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កម្លាំងការិយាល័យគ្រឿងញឿនខេត្តកំពង់ឆ្នាំង បានបង្ក្រាបមួយករណី ចាប់បានជនស្ស័យ ០៣នាក់ ដកហូតបាន ថ្នាំញៀន១០កញ្ចប់តូច ពីបទចែកចាយ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៥ ខែ មេសា ឆ្នាំ២០១៦។

ប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងការចុះបង្រ្កាបនេះ ចាប់បានជនស្ស័យទី១ ឈ្មោះ កុយ សុភារ: ភេទប្រុស អាយុ២០ឆ្នាំ និងទី២ ឈ្មោះ ហ៊ន ចាន់ធឿន ភេទប្រុស អាយុ២២ឆ្នាំ ដែលទាំង០២នាក់ រស់នៅភូមិភ្នំតូច ឃុំពង្រ ស្រុករលាប្អៀរ។ រីឯជនសង្ស័យទី៣ ឈ្មោះ វិន សុធៀង ភេទប្រុស អាយុ២២ឆ្នាំ លំនៅ ភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ ដកហូតវត្ថុតាងរួមមាន ថ្នាំញៀន១០កញ្ចប់តូច ម៉ូតូ០៣គ្រឿង និងទូរស័ព្ទ០១គ្រឿង៕

photo_2016-04-25_19-41-07 (2) photo_2016-04-25_19-41-07 photo_2016-04-25_19-41-08

មតិយោបល់