ពោធិ៍សាត់ៈ យោងតាមផេក មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានឲ្យដឹងថា មន្រ្តីវ័យក្មេងនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ច្នៃសម្បកដបទឹកសុទ្ធ កង់ឡាន ធ្វើជាផើងសម្រាប់ដាំបន្លែ ផ្កា និងរុក្ខជាតិលម្អផ្សេងៗនៅក្នុងបរិវេណរបស់មន្ទីរ ។
តាមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរ ក្នុងការរៀបចំកែប្រែមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ទៅជាមន្ទីរបៃតង ការិយាល័យរដ្ឋបាល និងការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានចាប់ផ្តើមច្នៃសំណល់ ដើម្បីយកមកប្រើប្រាស់ឡើងវិញ និងងាកមកប្រើប្រាស់ចាន កែវធ្វើពីក្រដាស និងសម្ភារៈដែលអាចសំអាតបាន ហើយយកមកប្រើប្រាស់ឡើងវិញ ជំនួសឲ្យការប្រើប្រាស់ដបផ្លាស្ទិក ។
បន្ថែមពីនោះផងដែរ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ក៏បានជំរុញនិងលើកទឹកចិត្តមន្ត្រីឲ្យប្រើប្រាស់សម្ភារ:ដែលផលិតឡើងពីធម្មជាតិ និងគ្មានផលប៉ះពាល់ដល់បរិស្ថានសម្រាប់ការបំពេញកិច្ចការងារប្រចាំថ្ងៃផងដែរ៕
មតិយោបល់