ព័ត៌មានជាតិ

ឆក់ទូរស័ព្ទចំស្រ្តីជាថៅកែលក់ស្រាក្រឡុក ដេញចាប់ទាល់តែបាន

ភ្នំពេញ: កាលពីវេលាម៉ោង៤ និង១០នាទីនាទីរសៀល ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២០ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ បន្ទាប់ពីជិះម៉ូតូធ្វេីសកម្មភាពឆក់ទូរសព្ទ័ពីនារីម្នាក់បានសម្រេច នៅតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចស្តុបបាគូ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើ មានឈ្មោះ មករា តុលា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបបមិនពិតប្រាកដ ស្នាក់នៅភូមិដូនវង់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ចំណែកនារីរងគ្រោះមានឈ្មោះ គង់ សុវីន អាយុ២២ឆ្នាំ មុខរបប លក់ស្រាក្រឡុក ស្នាក់នៅភូមិបាគូ សង្កាក់ដង្កោ ខណ្ឌដង្កោ ។

តាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ ជនបានជិះម៉ូតូម៉ាក HONDA Beat ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HX- 6673 តែម្នាក់ឯងចេញពីផ្ទះ គោលបំណង ទៅកន្លែងផ្ញើរលុយ ទៅអ្នកផ្ទះឯងស្រុក ។
លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែមានជនសង្ស័យខាងលេីជិះម៉ូតូមួយគ្រឿងម៉ាក Honda សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AD-7579 តែម្នាក់ឯង រួចធ្វេីសកម្មភាពឆក់ទូរសព្ទ័ដៃពីរូបនាងបានសម្រេច ភ្លាមៗនោះជនរងគ្រោះក៏ស្រែកចោរៗ ធ្វេីឲ្យផ្អេីលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកំពុងជិះល្បាត បានចាប់ខ្លួនជនសង្ស័យខាងលេីភ្លាមៗតែម្ដង ។

ក្នុងករណីនេះ សមត្ថកិច្ចបានចាប់យកម៉ូតូ១គ្រឿងរបស់ជនសង្ស័យ និងទូរសព្ទ័ដៃមួយគ្រឿង លុយ៨០$របស់នារីរងគ្រោះ ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលេីបានហេីយ កម្លាំងសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យ និងនារីរងគ្រោះមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដង្កោ ដេីម្បីធ្វេីពាក្យបណ្ដឹង និងប្រគល់ទូរស័ព្ទ ព្រមទាំងលុយ៨០$នៅក្នុងស្រោមទូរស័ព្ទឲ្យទៅនារីរងគ្រោះវិញ និងធ្វេីការសាកសួរទៅលេីជនសង្ស័យដេីម្បីកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាចាត់ការបន្តតាមនិតិវិធី៕

 

មតិយោបល់