ត្បូងឃ្មុំៈ នគរបាលស្រុកមេមត់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ពាក់ព័ន្ធករណីចោរកម្ម កាលពីវេលាម៉ោ៣និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដោយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង និងកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ចុះកិច្ចប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនមុខសញ្ញាបន្តបន្ទាប់ចំនួន០៤នាក់ខាងលើ ករណី ចោរកម្មលួចម៉ូតូ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២០ វេលា០៥និង៤០នាទី នៅចំណុចចំការ កៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ជនសង្ស័យចំនួន០៤នាក់៖
១. ឈ្មោះ គៀន ស្លឹក ភេទប្រុស ឆ្នាំកំណើត ១៩៩៨ រស់នៅភូមិសូទៃ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
២. ឈ្មោះ ខ្វិន គ្រី ភេទប្រុស ឆ្នាំកំ ណើត ១៩៩៥ រស់នៅភូមិឃុំជាមួយ គ្នា
៣. ឈ្មោះ នាង ប៊ុនថេន ភេទប្រុស ឆ្នាំកំណើត១៩៧៨ រស់នៅភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
៤. ឈ្មោះ ណាល់ ម៉ារ៉ា ភេទ ប្រុស ឆ្នាំកំណើត១៩៩៥ រស់នៅភូមិត្រពាំង រាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ ខាង លើ បាន សារភាព ថា បាន ធ្វើ សកម្មភាព លួចយក ម៉ូតូ ពី ជន រង គ្រោះ ពិតប្រាកដ មែន ។
បច្ចុប្បន្ន កម្លាំង នគរបាលជំនាញ កំពុង កសាង សំណុំរឿង ចាត់ការ តាម នីតិវិធី ៕






មតិយោបល់