ព័ត៌មានជាតិ

ទុស្សេខ្សែភ្លើង បណ្តាលឲ្យឆេះក្នុងបុរីពិភពថ្មី នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញៈ ករណីទុស្សេខ្សែភ្លើងក្នុងបុរីពិភពថ្មីបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១៥នាទី រសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចផ្ទះលេខ១១ ផ្លូវលេខ១៩ បុរីពិភពថ្មី ត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះមានឈ្មោះ លី មួយលាង ភេទស្រី អាយុ៤២ មុខរបរលាងរថយន្ត ។

ករណីទុស្សេខ្សែភ្លើង បណ្តាលមកពីបើក កង្ហារចោល ។ ហេតុការខាងលើ បណ្តាលឲ្យខូចខាតសម្ភារៈក្នុងបន្ទប់ មួយចំនួន និងកង្ហារចំនួន១។

បន្ទាប់ពីមានការជួយអន្តរាគមន៍ ពីសមត្ថកិច្ច សន្តិសុខប្រចាំបុរី ប្រជាពលរដ្ឋ ទើបរលត់ទៅវិញ នៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល ។ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ចំនួន១៥បំពង់ ៕

មតិយោបល់