ព័ត៌មានជាតិ

ធ្វើសកម្មភាពឆក់មិនបានជនសង្ស័យអស់សាំងម៉ូតូចូលចាក់គ្មានលុយអោយគេដាក់មួកបព្ចាំត្រូវសមត្ថកិច្ចឃាត់…

ពោធិ៍សាត់:នៅថ្ងៃអង្គារទី០៨ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង៨:៣០នាទីយេីងបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជំុ ស្តីទីថាមានករណីជនមិនស្គាល់មុខចំនួន០២នាក់ ដោយមធ្យោបាយម៉ូតូ០១ គ្រឿងម៉ាកDream C125 គ្មានស្លាកលេខ គ្មានអាវ(ម៉ូតូឆ្អឹង)បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងមិនបានសម្រេចនៅចំណុចគល់ស្ពានបេតុងស្ថិតនៅភូមិដងរុង ឃំុកោះជំុ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ដែលជាកម្មសិទ្ធិរបស់ឈ្មោះឡាប សុភី ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ:កម្មកររោងចក្រ រស់នៅភូមិស្ពាន ឃំុកោះជំុ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
ទទួលបានសេចក្តីរាយការណ៍យេីងបានចុះសហការដល់កន្លែងកេីតហេតុបានទទួលព័ត៌មានបន្ថែមទៀតថា:ក្រោយពីក្រុមជនសង្ស័យធ្វេីសកម្មភាពឆក់មិនបានសម្រេចរួចមកម៉ូតូក្រុមជនស្ស័យអស់សាំងហេីយបានចូលចាក់សាំងនៅតូបលក់ដូរមួយកន្លែងស្ថិតនៅខាងកេីតកន្លែងកេីតហេតុ។ហេីយក្រុមជនសង្ស័យគ្មានលុយបានដាក់មួកសុវត្ថិភាពបញ្ចាំជាមួយអ្នកលក់ដូរនៅទីនោះ។ខណះនោះយេីងបានដាក់ភ្នាក់ងារដេីម្បីជួយឃ្លាំពិនិត្យមេីល។ក្រោយមកក៏មានក្រុមជនសង្ស័យចំនួន ០២នាក់ជិះម៉ូតូ០១ គ្រឿងមកយកមួកសុវត្ថិភាពពីម្ចាស់តូបក៏ត្រូវបានសមត្ថកិច្ចយេីងចាប់ ឃាត់ខ្លួនមកសាកសួ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២ នាក់មានសាវតាដូចខាងក្រោម:-
០១-ឈ្មោះ វ សណ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
០២-ឈ្មោះ ង លហ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ រស់នៅភូមិពោរកំបោរ ឃំុវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។
÷ចំពោះវត្ថុតាងចាប់យករួមមាន:
០១-មួកសុវត្ថិភាពចំនួន០២ ក្នុងនោះពណ៌ ខ្មៅចំនួន០១និងពណ៌សចំនួន០១។
២-ម៉ូតូចំនួន០១គ្រឿងម៉ាកDream C125 សេរី2020 ពណ៌ខ្មៅ ពាក់ស្លាកលេខ ប-មានជ័យ1V 4659។
០៣-ទូរស័ព្ទដៃ០១ គ្រឿងម៉ាក iPhon7ពណ៌ស។
-ជនសង្ស័យឈ្មោះ ង លហ យេីងបានធ្វេីតេស្តទឹកនោមរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន(+)មានសារធាតុញៀនក្នុងទឹកនោម(ប្រេីប្រាស់ដោយបំពាននូវសារធាតុញៀនខុស ច្បាប់។
-បច្ចុប្បន្ន:ជនសង្ស័យព្រមទាំងវត្ថុតាងខាងលេីត្រូវបានសមត្ថកិច្ចយេីងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តៀងដេីម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់