ពោធិ៍សាត់ៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី មានករណីមនុស្សចងកសម្លាប់ខ្លួន ចំណុចដើមពុទ្រ្ទាខាងក្រោយផ្ទះចម្ងាយ ១០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់
-ជនរងគ្រោះឈ្មោះ សៀន អេន ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធឈ្មោះ ផាន់ យ៉េត អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ
មានកូនចំនួន០៣នាក់ ស្រី០១នាក់ (មានទីលំនៅភូមិ ឃុំកើតហេតុ)។
-ឪពុកឈ្មោះ សំ សោន អាយុ ៧៣ឆ្នាំ ជនជាតិខ្មែរ ។
-ម្តាយឈ្មោះ ថោង ស្តើង អាយុ ៦៧ឆ្នាំ ជនជាតិខ្មែរ។
-យោងតាមការបំភ្លឺរបស់បងថ្លៃជនរងគ្រោះឈ្មោះ ឈុំ នួន ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅនៅភូមិកណ្ដាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានបញ្ជាក់អះអាងថា រយៈកាលកន្លងមកប្អូនថ្លៃរបស់ខ្លួនឈ្មោះ សៀន អេន ដើរឡេះឡោះ សង្ស័យមានជំងឺប្រសៃប្រសាទ ហើយធ្លាប់ចងកម្ដងរួចមកហើយពាក់កណ្ដាលខែកក្កដាឆ្នាំ២០២០ ត្រូវបានអ្នកជិតខាងឃើញជួយទាន់ ក្រោយមកខ្លួនក៏យកជនរងគ្រោះទៅពិនិត្យព្យាបាលនៅកន្លែងពេទ្យក៏បានផ្សំថ្នាំប្រសៃប្រសាទឲ្យលេបរយៈពេលចំនួន ៦ខែ ហើយពេទ្យបានផ្សំឲ្យលេបរយៈពេលចំនួន ១ខែ ហើយវាក៏លេបអស់ទៅហើយប្រពន្ធវាមិនទិញថ្នាំឲ្យលេបទៀតទេក្នុងរយៈពេលមួយខែហ្នឹង លុះព្រឹកមិញ ម៉ោងប្រហែល ៨និង០០នាទី ប្អូនថ្លៃរបស់ខ្លួនដើរចេញបាត់ពីផ្ទះ មិនដឹងទៅណាទេ លុះដល់ម៉ោង ១និង៥០ នាទីទើបគេប្រាប់ថាប្អូនថ្លៃខ្លួនចង់កនៅខាងក្រោយផ្ទះចម្ងាយ១០០ម៉ែត្រ ចង់កនឹង ក្រមាពណ៌ការ៉ូសក្រហម៥,៥តឹក និងមែកពុទ្រ្ទា កម្ពស់ ១,៥៥ ម៉ែត្រ បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះមានជំងឺសរសៃប្រាសាទ ជនរងគ្រោះធ្លាប់លេបថ្នាំប្រសៃប្រសាទដាច់ថ្នាំ រយៈពេលមួយខែហើយមិនបានលេបថ្នាំបន្ត។
ក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ ជូនក្រុមគ្រួសារជនរងគ្រោះ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ២និង៥៥នាទី ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់