ព្រះសីហនុៈ កាលពីវេលាម៉ោង៤និ៥៥នាទីល្ងាច ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនធំនិងម៉ូតូ បណ្តាលឲ្យស្លាប់ម្នាក់និងរងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៤ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅមុនពេលកើតហេតុ គេឃើញមានរថយន្តធុនធំ ពាក់ស្លាកលេខ ខេមរភូមិន01 3-7369 បានបើកកៀរ ម៉ូតូមួយគ្រឿងស្លាកលេខ ព្រះសីហនុ1B-6345 ជិះគ្នា៣នាក់ ម្តាយនិងកូន បណ្តាលឲ្យក្មេងប្រុសអាយុ១០ឆ្នាំម្នាក់បានស្លាប់ និងក្មេងស្រីអាយុ៥ឆ្នាំត្រូវជាប្អូនម្នាក់ទៀតរងរបួសស្រាល។
ក្រោយកើតហេតុអ្នកបើកបររថយន្តបានចុះរត់គេចខ្លួន។ក្មេងទាំង២នាក់ត្រូវបានគេស្គាល់ថាជាកូននាយករងវិទ្យាល័យវាលរេញ ។ ករណីនេះសមត្ថកិច្ចកំពុងស្រាវជ្រាវនិងដោះស្រាយតាមនិតិវិធីច្បាប់៕
មតិយោបល់